ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក នាយកក្រុមហ៊ុន Yamato Green ក្រៅផ្លូវការនៅទៅស្តីការក្រសួង

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក នាយកក្រុមហ៊ុន Yamato Green ក្រៅផ្លូវការនៅទៅស្តីការក្រសួង។ ជំនួបពិភាក្សាដែលមានលក្ខណមិត្តភាព និងសហប្រតិបត្តិការភាពជាដៃគូវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យសាកវប្បកម្ម (ដំណាំបន្លែ) នេះបានលើកយកប្រធានបទសំខាន់ៗដែលភាគីទាំងពីរឯកភាព និងមានឆន្ទ:រួមគ្នាថាត្រូវធ្វើការអភិវឌ្ឍក្នុងទិសដៅទី១-បង្កើនផលិតភាពផលិតកម្ម និងទី២-គឺការនាំចេញ ដែលប្រធាន បទទាំងនោះមានដូចខាងក្រោម៖

១- ការចុះ MOU
ដោយយល់ឃើញថាដើម្បីពង្រីកទំហំការងារ និងពង្រីកកិច្ចសហការលើការងារផលិតកម្មបន្លែ និងផ្លែឈើ ក្រុមហ៊ុន Yamato Green មានបំណងចងសម្ព័ន្ធភាព និងចុះហត្ថលេខា MOU ជាមួយសម្ព័ន្ធកសិកម្មកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ។ ពិធីនេះ ក្រុមហ៊ុនបានគោរពអញ្ជើញលោករដ្ឋមន្រ្តីជាអធិបតី។ សំណើនេះ លោករដ្ឋមន្ត្រីបានស្វាគមន៍ និងទទួលយកយ៉ាងរីករាយ ហើយលោកបានជម្រាបជូនក្រុមហ៊ុនថា ក្នុងពេលអនាគតដ៏ខ្លីខាងមុខសម្ព័ន្ធកសិកម្មកម្ពុជាគ្រោងនឹងបើកស្នាក់ការកណ្តាលជាផ្លូវការ។ ព្រមជាមួយគ្នានេះ សម្ព័ន្ធកសិ-ឧស្សាហកម្មកម្ពុជា ដែលមានលោកឧកញ៉ា លី យ៉ុងផាត់ជាប្រធាន បាននិងកំពុងរៀបចំសេចក្តីព្រាង ដើម្បីបង្កើតនិងអាចដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ សម្ព័ន្ធនេះមានតួនាទីជំរុញការអភិវឌ្ឍកសិ-ឧស្សាហកម្មកម្ពុជាឲ្យរីកចម្រើន ប្រកបដោយចីរភាព និងនិរន្តរភាព ទូលំទូលាយ គ្របដណ្តប់លើគ្រប់ប្រភេទដំណាំ និងភូមិសាស្រ្តទូទាំងប្រទេស ហើយក្នុងពេលឆាប់ៗ លោកគ្រោងជួបពិភាក្សាជាមួយលោកឧកញ៉ា ដើម្បីរកការរីកចម្រើនក្នុងការជំរុញឲ្យដំណើរការរួមគ្នា។

ដោយឡែកចំពោះសម្ព័ន្ធវារីវប្បកម្មក្រសួងក៏កំពុងដុតដៃដុតជើងរៀបចំឲ្យមានផងដែរ ក្នុងបំណងលើកកម្ពស់ ឬកែលម្អផលិតភាពផលិតកម្មតាមរយ:ការអនុវត្តបច្ចេកទេស ច្បាប់ ការចងជាបណ្តុំផលិត បណ្តាញទីផ្សារ និងជាពិសេសពង្រីកខ្សែច្រវាក់ផលិតកម្មកែច្នៃ ទីផ្សារ និងតម្លៃបន្ថែម។ ឧទាហរណ៍ជាក់ស្តែង ដោយសារមានកិច្ចសហការល្អពីរដ្ឋាភិបាលជប៉ុន តាមរយ:ភ្នាក់ងារអង្គការ JICA ក្រុមហ៊ុន Top Plantation JAPAN សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ចន្ទីជ័យ សំបូរ នាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅកាន់ទីផ្សារជប៉ុន។ អនាគតដ៏ខ្លីខាងមុខ ក្រសួងក៏ចង់ឃើញក្រុមហ៊ុនជប៉ុនផ្សេងទៀត ពិសេសក្រុមហ៊ុន Yamato សហការជាមួយអ្នកផលិតនាំចេញបន្លែ និងផ្លែឈើកម្ពុជាចេញទៅកាន់ទីផ្សារជប៉ុនផងដែរ។ មួយក្នុងចំណោមផ្លែឈើដែលមាន សក្តានុពលនាំចេញគឺផ្លែមានប៉ៃលិន (ផ្លែតាង៉ែន) ដោយសារក្រុមហ៊ុនមានដៃគូ បទពិសោធន៍ក្នុងការផលិត កែច្នៃ ជាពិសេសទំនាក់ទំនងទីផ្សារល្អ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនសិក្សាពីគុណសម្បត្តិផ្លែមានប៉ៃលិនដើម្បីនាំចេញជាស្រស់ និងក្រៀម នាពេលអនាគត។ ដោយឡែក ផលិតកម្មបន្លែ ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជធានី-ខេត្ត និងដៃគូអភិវឌ្ឍន៍បាននិងកំពុងជំរុញ គាំទ្រ លើកទឹកចិត្ត និងសហការ ដើម្បីឲ្យផលិតផលបន្លែកម្ពុជាមានឱកាសនាំចេញឈរលើការប្រកួតប្រជែង ធានាគុណភាព សុវត្ថិភាព និងតម្លៃផងដែរ។ ជាក់ស្តែង តាមរយ:គម្រោង ASPIRE នៅទូទាំងប្រទេស យើងបានសាងសង់ផ្ទះសំណាញ់ជូនប្រជាកសិករជាង ២០០រោង ដោយមិនរាប់បញ្ចូលពីខាងវិស័យឯកជនផង ហើយចំនួននេះនឹងកើនឡើងទ្វេដងថែមទៀត តាមសេចក្តីត្រូវការរបស់កសិករ។ ហេតុដូច្នេះហើយ លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវថា ដើម្បីឲ្យកសិផលអាចធ្វើការនាំចេញបាន ល្គឹះណាមានការសហការ យកចិត្តទុកដាក់ គាំទ្រ លើកទឹកចិត្ត និងធ្វើការវិនិយោគពីវិស័យឯកជន នោះទើបកសិផលកម្ពុជាត្រូវបានធានាទាំងស្តង់ដារផលិត បរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព តម្លៃ និងការប្រកួតប្រជែងឆ្លើយតបតាមតម្រូវការទីផ្សារជប៉ុន។ ករណីនេះ លោករដ្ឋមន្រ្តីបានផ្ញើក្តីសង្ឃឹមលើក្រុមហ៊ុន ថានឹងពិនិត្យលទ្ធភាពដើម្បីសម្រេចឲ្យបាននូវក្តីបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការនាំចេញកសិផលកម្ពុជា រួមចំណែកលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកែច្នៃ ប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុក បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ និងពង្រឹងសេដ្ឋកិច្ចគ្រួសារ។

២- ត្រសក់ផ្អែមជប៉ុន និងផ្លែប៊ឺ (Avokodo)
ប្រធានបទថ្មី សមស្របទៅតាមស្ថានភាពភូមិសាស្រ្ត អាកាសធាតុស្រុកខ្មែរ លក្ខខណ្ធអំណោយផល និងសេចក្តីត្រូវការទីផ្សារជប៉ុន។ ក្រុមហ៊ុនបានលើកយកប្រធានបទនេះមកពិភាក្សាជាមួយលោករដ្ឋមន្រ្តីលក្ខណស៊ីជម្រៅ សម្រាប់អនាគតក្រុមហ៊ុនមានបំណងផលិតត្រសក់ផ្អែម (ផ្លែមេឡុង) តាមស្តង់ដារជប៉ុនដើម្បីនាំចេញ ដោយសហការជាមួយដៃគូក្នុងការផ្តល់ពូជ ជី និងបច្ចេកទេសដាំ ធ្វើយ៉ាងណាទទួលបានផលមានគុណភាព (កម្រិតផ្អែមខ្ពស់) ដូចផលិតផលដាំនៅប្រទេសជប៉ុន ហើយគម្រោងនេះក្រុនហ៊ុនកំពុងដាំសាកល្បងនៅខេត្តបាត់ដំបង។ ផ្លែឈើថ្មីមួយទៀតដែលប្រជាជនជប៉ុនពេញនិយមគឺផ្លែប៊ឺ (Avocado) ក្រុមហ៊ុនយល់ឃើញថាកម្ពុជាមានសក្តានុពលផលិត ប៉ុន្តែបច្ចេកទេសទាំងការដាំដុះ បង្កាត់ពូជ និងរក្សាទុកនៅមានកម្រិត។ ហេតុផលនេះ អនាគតក្រុមហ៊ុននឹងធ្វើការសិក្សាស្រាវជ្រាវបង្កាត់វាជាមួយស្វាយដើម្បីកាត់បន្ថយអាយុផលិតកម្ម (ឆាប់បានផល) ធន់នឹងអាកាសធាតុ ជំងឹ ជា ពិសេសផ្តល់ផលបានគ្រប់រដូវ។ ព្រមជាមួយគ្នាក្រុមហ៊ុននឹងសិក្សាអំពីលទ្ធភាពរក្សាទុកផ្លែវា ក្នុងទូត្រជាក់ដោយរក្សាបាននូវគុណភាព បំណងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារឲ្យបានពេញមួយឆ្នាំ។

ប្រធានបទនេះ លោករដ្ឋមន្ត្រីបានស្វាគមន៍ និងបង្ហាញពីឆន្ទ:គាំទ្រ ព្រោះជាប្រភេទដំណាំថ្មី បច្ចេលទេសថ្មី និងពេញនិយមសម្រាប់ទីផ្សារជប៉ុន។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្មធ្វើការស្រាវជ្រាវនៅក្នុងស្ថានីយរបស់ក្រសួងផ្ទាល់នៅខេត្តរតនគីរី ហើយលទ្ធផលនៃការពិសោធន៍អាចធ្វើការផ្សព្វផ្សាយជូនកសិករនៅតំបន់ខ្ពស់រាប (រតនគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង) ធ្វើការសហការជាមួយក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ ហើយគម្រោងនេះ គួរចាប់ផ្តើមអនុវត្តបន្ទាន់កាន់តែល្អ។

៣- សណ្តែកសៀង
សណ្តែងសៀង ប្រជាជនជប៉ុននិយមបរិភោគ ដោយយកទៅកែច្នៃជាអាហារបានច្រើនប្រភេទ វាជាប្រភពប្រូតេអ៊ីនធញ្ញជាតិ ជំនួសប្រូតេអ៊ីនបានពីសាច់សត្វ។ ក្រុមហ៊ុនបានឃើញសក្តានុពលរបស់ធញ្ញជាតិនេះមាននៅតាមខេត្តជាប់បឹងទន្លេសាប (កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយ មានជ័យ សៀមរាប និងកំពង់ធំ) ហើយចង់វិនិយោគដើម្បីផលិត និងកែច្នែ ដោយប្រើបច្ចេកទេសដាំ ប្រមូលផល និងកែច្នៃជាប្រភេទអាហាររបស់សត្វ និងមនុស្សជាសំខាន់ ហើយនាំចេញទៅកាន់ទីផ្សារជប៉ុនក្នុងបរិមាណយ៉ាងច្រើន ដូចបរិមាណអង្ករដែលកម្ពុជាបាននាំទៅកាន់ប្រទេសចិនដែរ នេះបើតាមការអះអាងរបស់លោកនាយកក្រុមហ៊ុន។ លោកបានបន្ថែមថា កសិករជប៉ុនក្រោយពីប្រមូលផលស្រូវរួច គេមិនទុកដីឲ្យនៅទំនេរ ពួកគាត់ចាប់ផ្តើមដាំសណ្តែងសៀងបន្ត ការប្តូរមុខដំណាំនេះមានប្រយោជន៍ពីរយ៉ាងទី១- បញ្ជៀសសត្វល្អិត ទី២- បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល។ លោករដ្ឋមន្ត្រីបានរីករាយ និងគាំទ្រ ដោយសារកម្ពុជាមានសក្តានុពលទាំងទិន្នផល និងប្រាក់ចំណូលបើធៀបជាមួយផលិតកម្មដំណាំស្រូវ។ ម៉្យាងទៀត ភាគច្រើនកសិករមិនទាន់ប្រើប្រាស់ដីដើម្បីទាញយកប្រយោជន៍ឲ្យអស់ពីលទ្ធភាពនៅឡើយ។ បើគម្រោងចូល ជាធរមាន នោះកសិករកម្ពុជាអាចបង្កើនប្រាក់ចំណូល និងជីវភាពល្អប្រសើរ។

៤- រុក្ខជាតិកញ្ឆា
ក្រុមហ៊ុនបានលើកយកមកពិភាក្សាថារុក្ខជាតិកញ្ឆា ជាប្រភេទរុក្ខជាតិឱសថសម្រាប់បម្រើឲ្យវិស័យសុខាភិបាល (គេយកគ្រាប់វា មិនមែនស្លឹក) ធ្វើជាឱសថ។ មានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជា ដោយនាំយកពូជពីសហរដ្ឋអាមេរិក នឹងនាំផលិតផលសម្រេចទៅប្រទេសអាមេរិក និងជប៉ុន។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានប្រទេសថៃ និងកូរ៉េ បានទទួលការអនុញ្ជាតឲ្យធ្វើការដាំដុះ និងកែច្នៃ ហើយត្រូវបាននាំចេញទៅសហរដ្ឋ អាមេរិក និងជប៉ុនក្នុងលក្ខខណ្ឌចុះកិច្ចសន្យាតាមបែបបច្ចេកទេស និងវិទ្យាសាស្រ្ត។ ចំណុចនេះលោករដ្ឋមន្ត្រី បានទទួលយកមកពិចារណាជាបឋម និងបានស្នើឲ្យក្រុមហ៊ុនសហការជាមួយក្រសួងពាក់ព័ន្ធ រួមជាមួយក្រសួងកសិកម្មផងដែរក្នុងការដាំដុះក្នុងទំហំដីកំណត់ត្រឹមត្រូវ ច្បាស់ លាស់មួយក្នុងស្ថានីយ ឬមណ្ឌលស្រាវជ្រាវកសិកម្ម ដើម្បីជាភស្តុតាងខាងផ្នែកវិទ្យាសាស្រ្ត មុនដាក់សំណើជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។

៥- ជីកសិកម្ម
អនាគតក្រុមហ៊ុនមានបំណងផលិតជីកសិកម្ម (ជីធម្មជាតិ ឬជីសរីរាង្គ)មនៅកម្ពុជា ដើម្បីធានាគុណភាពកសិផល ពិសេសបន្លែ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព និងកាត់បន្ថយការនាំចូលជីគីមី។ លោករដ្ឋមន្ត្រីគាំទ្រ ដោយសារយើងមានវត្ថុធាតុដើមច្រើនទីមួយ ទីពីរផលិតផលដែលប្រើជីធម្មជាតិ ឬជីសរីរាង្គ មានតម្លៃខ្ពស់ ធានាបាននូវសុខភាពសាធារណ រក្សាគុណភាពដី និងដំណាំ កាត់បន្ថយថ្លៃដើម។ ឆ្លៀតយកឱកាសនេះ ក្រុមហ៊ុន បានបង្ហាញចេតនាចង់សហការបង្កើតផ្ទះសំណាញ់ជាមួយអ្នកផលិត និងដៃគូអភិវឌ្ឍន៍ តាមរយ:ក្រសួង។ លោករដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុន ជួបពិភាក្សាជាមួយឯកឧត្តមនាយកគម្រោង ASPIRE ដើម្បីពិភាក្សាលើការងារនេះ។ ចុងបញ្ចប់នៃជំនួប លោកនាយកក្រុមហ៊ុនបាមជម្រាបថា ស្ថានភាពជំងឺឆ្លងកូវីដ ១៩ ហាក់មានភាពល្អប្រសើរជាបណ្តើរៗ ព្រមជាមួយគ្នានេះ ក្រុមហ៊ុន Yamato Green នឹងចាប់ ផ្តើមសកម្មភាពរបស់ខ្លួនជាជំហានៗ តាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនបានឯកភាពជាមួយគ្នាក្នុងខ្លឹមសារ MOU។ ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីឯកភាព ហើយបានបញ្ជាក់ថា ទោះបីយើងកំពុងប្រឈមបញ្ហាលំបាកយ៉ាងណាក៏ដោយ ក្រសួងនៅតែរក្សាតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាសន្តិសុខស្បៀង បង្កើនផលិតកម្មកសិកម្ម ក្នុងបរិបទនៃការរីករាយដាលជំងឺឆ្លងកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖

Previous: បងប្អូនប្រជាពលរដ្ឋ យករថយន្តមកធ្វើការត្រួតពិនិត្យលក្ខណបច្ចេកទេស (ឆៀក)តាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង
Next: Barcelona ចង់នាំយក Depay ក្នុងតម្លៃផ្ទេរឥតគិតថ្លៃ

PHP网站源码本溪建网站报价莱芜网页设计价格河源seo网站优化价格洛阳设计公司网站公司南澳网站定制多少钱绵阳网站优化多少钱天津SEO按天收费哪家好北海网络广告推广价格台州网站制作推荐抚州网站搜索优化哪家好巢湖英文网站建设哪家好宜宾百姓网标王推广永新网站排名优化报价丽江网站搭建金华网站优化排名哪家好天津网站优化按天收费价格荆州seo网站优化推荐嘉兴网站改版报价秦皇岛模板制作推荐汉中网站定制推荐黄石外贸网站建设哪家好蚌埠百度网站优化多少钱巴中网站设计公司德州高端网站设计庆阳企业网站制作价格衢州百搜标王哪家好长葛设计网站多少钱昆明如何制作网站公司温州百姓网标王公司扬州企业网站建设哪家好歼20紧急升空逼退外机英媒称团队夜以继日筹划王妃复出草木蔓发 春山在望成都发生巨响 当地回应60岁老人炒菠菜未焯水致肾病恶化男子涉嫌走私被判11年却一天牢没坐劳斯莱斯右转逼停直行车网传落水者说“没让你救”系谣言广东通报13岁男孩性侵女童不予立案贵州小伙回应在美国卖三蹦子火了淀粉肠小王子日销售额涨超10倍有个姐真把千机伞做出来了近3万元金手镯仅含足金十克呼北高速交通事故已致14人死亡杨洋拄拐现身医院国产伟哥去年销售近13亿男子给前妻转账 现任妻子起诉要回新基金只募集到26元还是员工自购男孩疑遭霸凌 家长讨说法被踢出群充个话费竟沦为间接洗钱工具新的一天从800个哈欠开始单亲妈妈陷入热恋 14岁儿子报警#春分立蛋大挑战#中国投资客涌入日本东京买房两大学生合买彩票中奖一人不认账新加坡主帅:唯一目标击败中国队月嫂回应掌掴婴儿是在赶虫子19岁小伙救下5人后溺亡 多方发声清明节放假3天调休1天张家界的山上“长”满了韩国人?开封王婆为何火了主播靠辱骂母亲走红被批捕封号代拍被何赛飞拿着魔杖追着打阿根廷将发行1万与2万面值的纸币库克现身上海为江西彩礼“减负”的“试婚人”因自嘲式简历走红的教授更新简介殡仪馆花卉高于市场价3倍还重复用网友称在豆瓣酱里吃出老鼠头315晚会后胖东来又人满为患了网友建议重庆地铁不准乘客携带菜筐特朗普谈“凯特王妃P图照”罗斯否认插足凯特王妃婚姻青海通报栏杆断裂小学生跌落住进ICU恒大被罚41.75亿到底怎么缴湖南一县政协主席疑涉刑案被控制茶百道就改标签日期致歉王树国3次鞠躬告别西交大师生张立群任西安交通大学校长杨倩无缘巴黎奥运

PHP网站源码 XML地图 TXT地图 虚拟主机 SEO 网站制作 网站优化